តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Dennis Fisher

ថ្នាក់រៀនអំពីការឈឺចាប់

លោកស៊ី អេស លូអ៊ីស(C.S.Lewis) បាននិពន្ធ​សៀវភៅ ដែល​មាន​ចំណង​ជើង​ថា “បញ្ហា​នៃកា​រ​ឈឺចាប់”  ដែល​ក្នុង​នោះ​ គាត់​បាន​កត់សំគាល់​ឃើញថា​ “ព្រះទ្រ​ង់មាន​បន្ទូល​ខ្សិប​ម​កកា​ន់​យើ​ង ពេ​លយើ​ង​សប្បា​យចិ​ត្ត មាន​បន្ទូល​ម​កកា​ន់​យើ​ង ក្នុងស​ម្ប​ជញ្ញៈរបស់​យើង តែទ្រ​ង់មា​ន​បន្ទូលស្រែ​ក​មក​កាន់​យើង ពេល​យើង​មាន​ការ​ឈឺចា​ប់ គឺ​ប្រៀប​បាន​នឹ​ង​ការ​ស្រែកដាក់​មេក្រូ ដល់​លោកិយ​ដែល​មា​ន​ត្រចៀកថ្លង់ ឲ្យ​ភ្ញាក់​ខ្លួ​នឡើ​ង”។ សេចក្តី​ទុក្ខ​ច្រើនតែនាំ​ឲ្យយើ​ង​ងាក​មក​ផ្តោត​អារម្មណ៍ ទៅ​លើ​ព្រះ​ឡើងវិ​ញ។  សេចក្តី​ទុក្ខ​បង្វែរ​គំនិត​យើង ឲ្យ​ឈប់​គិតអំពី​ស្ថាន​ភាព​ដែល​ទើប​តែកើ​ត​មា​ន​ ដើម្បី​ឲ្យយើ​ង​អាច​ស្តាប់​ព្រះមាន​បន្ទូល អំពី​ការ​អ្វី​ដែ​ល​ទ្រង់កំ​ពុង​​ធ្វើ​ក្នុង​ជីវិ​ត​យើង។ ពេល​នោះ ថ្នាក់​រៀន​ខា​ងវិ​ញ្ញាណ​បាន​ចាប់​ផ្តើម​ឡើង ក្នុង​ជីវិត​ដែលយើ​ងធ្លា​ប់តែ​រស់​នៅ​ជាធ​ម្ម​តា។

ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ យើង​ឃើញ​ថា​ អ្នក​និពន្ធ​ទំនុក​ដំកើងនៅតែ​បើកចំហរ​ចិត្តទ​ទួល​ការប​ង្រៀន​ពីព្រះ​ សូម្បី​តែក្នុ​ងពេល​ដែលគាត់​កំពុងស្ថិ​ត​ក្នុង​ស្ថាន​ភាព​ដ៏ឈឺ​ចា​ប់​ក៏​ដោយ​។​ គាត់​បាន​ទទួល​ស្គាល់​ថា ព្រះទ្រង់​បា​នប្រើ​ទុ​ក្ខ​លំបាក​ ដើម្បី​ឲ្យ​គាត់​ងាក​មក​រក​ទ្រង់​វិ​ញ គឺដូច​ដែល​គាត់​បាន​អធិស្ឋាន​ដោយ​ការប​ន្ទាប​ខ្លួន​ថា “ទ្រង់​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​កើត​មាន​ទុក្ខ ដោយ​សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​ទេ”(ទំនុកដំកើង ១១៩:៧៥)។ ​ហោរា​អេសាយ​យល់​ថា ព្រះ​ទ្រង់​ប្រើ​ទុក្ខ​លំបា​ក ដើម្បី​បន្សុទ្ធ​យើង បាន​ជាគា​ត់​មានប្រសាសន៍​ថា ព្រះ​ទ្រង់​​បាន​​សំរ​ងគាត់ ​តែ​មិន​មែន​ដូច​ជា​សំរង​ប្រាក់​ទេ គឺ​ទ្រង់​បាន​រើសគាត់​នៅ​ឡ​នៃ​សេចក្តី​វេទនា​វិញ(អេសាយ ៤៨:១០)។ ហើយ​ចំណែក​ឯ​លោកយ៉ូ​បវិ​ញ ពេល​គាត់កំ​ពុង​មានទុក្ខវេ​ទនា គាត់​បាន​រៀន​សូត្រ​អំពី​អំណាច​គ្រប់​គ្រង និង​ភាព​ធំឧ​ត្តម្ភ​របស់​ព្រះ តាម​រយៈ​ទុក្ខ​លំបាករបស់​គាត់​(យ៉ូប ៤០-៤២)។

ពេល​យើង​កំពុង​ជួប​កា​រ​ឈឺចា​ប់ យើង​មិន​នៅ​ម្នាក់​ឯង​ទេ។ ព្រះ​ទ្រង់​បាន​យក​កំណើត​ជាមនុស្ស ហើយ​បាន​រង​ទុ​ក្ខ​វេទនា​ក្រៃ​លែង គឺ​ដូច​មាន​សេចក្តី​ចែង​ថា “​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា មក​ឯ​សេចក្តី​នោះ​ឯង ពី​ព្រោះ​ព្រះគ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ជំនួស​យើង​ដែរ ទាំង​ទុក​ដំរាប់…

ពេលគេបោះបង់យើងចោល

នៅថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៩១ នាវាដឹកអ្នកដឹកដំណើរខ្នាតធំ MTS Oceanos បានជួបខ្យល់ព្យុះដ៏អាក្រក់ នៅតំបន់ឆ្នេរសមុទ្រនៃប្រទេសអាហ្វ្រិកខាងត្បូង។ ពេលនាវានោះ ចាប់ផ្តើមលិច នាយនាវាក៏បានសម្រេចចិត្តបោះបង់នាវា ហើយចាកចេញជាមួយពួកនាវិករបស់គាត់ ដោយមិនបានប្រកាសអាសន្នដល់អ្នកដំណើរនៅលើនាវា។ មានអ្នកដំណើរម្នាក់ ឈ្មោះ ម៉ូស ហ៊ីល(Moss Hills) ដែលជាតន្រ្តីករជនជាតិអង់គ្លេស បានកត់សំគាល់ដឹងថា មានរឿងអ្វីកំពុងកើតឡើង ហើយក៏បានទាក់ទងទៅកងទ័ពការពារសមុទ្ររបស់ប្រទេសអាហ្វ្រិកខាងត្បូង ឲ្យមកជួយ។ បន្ទាប់មក លោកម៉ូស និងភរិយាឈ្មោះ ត្រេស៊ី(Tracy) ព្រមទាំងសីល្បៈករដទៃទៀត ដែលនៅលើនាវានោះ ក៏បានជួយរៀបចំការជំលាសអ្នកដំណើរទាំងអស់ចេញពីនាវា ដោយជួយនាំពួកគេឡើងឧទ្ធម្ភាចក្រ។

ជួនកាល អ្នកដែលយើងចង់ឲ្យដឹកនាំយើង អាចបោះបង់យើងចោល។ ពេលដែលស្តេចសូល និងមន្ត្រីរបស់ទ្រង់ ទទួលរងនូវការជេរប្រមាថ ពីកូលីយ៉ាតដែលជាយក្សរបស់សាសន៍ភីលីស្ទីន ពួកគេបានឆ្លើយតប ដោយការភ័យខ្លាច និងភាពអាម៉ាស(១សាំយ៉ូអែល ១៧:១១)។ ប៉ុន្តែ មានតន្រ្តីករវ័យក្មេងម្នាក់ ដែលជាក្មេងគង្វាល  ឈ្មោះដាវីឌ  មានជំនឿថា  ព្រះទ្រង់អាចជួយដោះស្រាយបញ្ហានេះបាន។ ដាវីឌក៏បាននិយាយទៅកូលីយ៉ាតថា “ចំណែកឯង បានមកឯអញ ទាំងកាន់ដាវកាន់លំពែង ហើយនឹងដែកពួយផង តែឯអញវិញ អញមកឯឯងដោយនូវព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ”(ខ.៤៥)។ ដាវីឌក៏បានប្រយុទ្ធឈ្នះសត្រូវ ហើយក៏បានធ្វើឲ្យពួកអ៊ីស្រាអែលមានប្រៀបមកលើគូរសត្រូវវិញ(ខ.៥០)។ គាត់មិនបានរំពឹងទៅលើអ្នកដឹកនាំនៅលើផែនដី ដើម្បីឲ្យខ្លួនមានកម្លាំងឈ្នះសត្រូវឡើយ តែគាត់បានពឹងផ្អែកទៅលើព្រះដ៏មានព្រះជន្មរស់វិញ។…

គយគន់មើលមេឃពេលរាត្រី

កាលខ្ញុំរៀននៅសាលាបឋម ខ្ញុំនិងមិត្តភក្តិរបស់ខ្ញុំម្នាក់ ឈ្មោះឃែន(Kent) ច្រើនតែចំណាយពេលគយគន់ផ្កាយ នៅលើមេឃពេលយប់ ដោយប្រើកែវយឺត ផលិតនៅប្រទេសអាឡឺម៉ង់។ យើងមានចិត្តស្ញប់ស្ញែង ចំពោះផ្កាយទាំងឡាយ នៅលើមេឃ ព្រមទាំងភ្នំ នៅលើស្ថានព្រះច័ន្ទផង។ ពេលយប់នោះ យើងបានចែកគ្នាប្រើកែវយឺតនោះម្តងម្នាក់ ដោយនិយាយប្រាប់គ្នាថា “ហុចកែវយឺតឲ្យខ្ញុំ!”

កាលពីប៉ុន្មានសតវត្សរ៍មុន មានក្មេងគង្វាលចៀមសាសន៍យូដាម្នាក់ បានមើលទៅមេឃ ពេលយប់ ហើយក៏មានការស្ញប់ស្ញែងផងដែរ។ គាត់មិនមានកែវយឺត ឬកែវឆ្លុះមើលផ្កាយ ជាជំនួយទេ។ តែគាត់មានអ្វីដែលសំខាន់ជាងនោះ គឺទំនាក់ទំនងផ្ទាល់ខ្លួន ជាមួយព្រះដ៏មានព្រះជន្មរស់។ គាត់មានឈ្មោះដាវីឌ។ កាលនោះ សត្វចៀមប្រហែលជាកំពុងស្រែកយ៉ាងស្ងាត់ស្ងៀម ខណៈពេលដែលដាវីឌកំពុងគយគន់មើលមេឃពេលរាត្រី។ ក្រោយមក គាត់ក៏បាននិពន្ធទំនុកបទ ដែលលើកទឹកចិត្តថា “ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការដែលព្រះហស្តទ្រង់ធ្វើ ថ្ងៃ១ពោលប្រាប់តដល់ថ្ងៃ១ទៀត ហើយយប់១ក៏សំដែងចំណេះដល់យប់១ទៀតដែរ”(ទំនុកដំកើង ១៩:១-២)។

ដោយសារយើងមានកាលវិភាគដ៏មមាញឹក នោះយើងងាយនឹងភ្លេចឈរស្ងើចសរសើរ សម្រស់ដ៏ស្រស់ត្រកាលនៃផ្ទៃមេឃ ដែលព្រះអាទិករនៃយើង បានរៀបចំមក សម្រាប់ឲ្យយើងបានអរសប្បាយ និងដើម្បីសិរីល្អរបស់ទ្រង់។ ពេលយើងចំណាយពេល ដើម្បីគយគន់ផ្ទៃមេឃពេលរាត្រី ហើយស្ញប់ស្ញែង ចំពោះរបស់អ្វីៗដែលព្រះទ្រង់បានដាក់ នៅលើមេឃ យើងអាចមានការយល់ដឹងកាន់តែស៊ីជម្រៅ អំពីព្រះ និងអំណាចចេស្តា និងសិរីល្អដ៏អស់កល្បរបស់ទ្រង់។-Dennis Fisher

បន្ទុកធ្ងន់ពេក

ថ្ងៃទី១០ ខែសីហា ឆ្នាំ១៦២៨ ជាថ្ងៃដ៏ខ្មៅងងឹត ក្នុងប្រវត្តិសាស្ត្រនៃកងទ័ពជើងទឹក នៃប្រទេសស៊ុយអែត។ នៅថ្ងៃនោះ សំពៅចម្បាំងវ៉ាសា បានចាប់ផ្តើមការធ្វើដំណើរ ក្នុងសមុទ្រជាលើកទីមួយ។ គេបានចំណាយពេល២ឆ្នាំ ដើម្បីសាងសង់នាវាមួយគ្រឿងនេះ ដោយមានការតុបតែងលម្អរយ៉ាងស្រស់ស្អាត ហើយផ្ទុកកាំភ្លើងធំ៦៤ដើម ដូចនេះ វាជាមោទនភាពនៃកងទ័ពជើងទឹក នៃប្រទេសស៊ុយអែត តែគួរឲ្យស្តាយណាស់ វាបានលិច ពេលធ្វើដំណើរចូលក្នុងសមុទ្របានចម្ងាយ ជាង១គីឡូម៉ែត្រ។ តើមកពីហេតុអ្វី? នាវាមួយគ្រឿងនេះផ្ទុកទម្ងន់លើសសមត្ថភាពរបស់វា ធ្វើឲ្យវាលិចដល់បាតមហាសមុទ្រ។

ជាញឹកញាប់ គ្រីស្ទបរិស័ទដាក់បន្ទុក នៅលើខ្លួនឯងធ្ងន់ពេក នៅក្នុងការរស់នៅ។ ត្រង់ចំណុចនេះ ព្រះគម្ពីរហេព្រើបានលើកទឹកចិត្តយើង ក្នុងការធ្វើដំណើរខាងវិញ្ញាណ យ៉ាងដូចនេះថា “នោះត្រូវឲ្យយើងចោលអស់ទាំងបន្ទុក និងអំពើបាប ដែលរុំយើងជុំវិញជាងាយម៉្លេះនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្តីជំនឿរបស់យើង”(១២:១-២)។

យើងប្រហែលជាខិតខំតុបតែងសម្បកក្រៅរបស់យើង ឲ្យល្អស្អាត និងគួរឲ្យសរសើរ នោះគឺមិនខុសពីសំពៅចម្បាំងនោះទេ។ ប៉ុន្តែ បើសិនជាខាងក្នុង មានពេញដោយបន្ទុកដ៏ធ្ងន់នៃអំពើបាប នោះការខិតខំរបស់យើង គឺគ្មានប្រយោជន៍ទេ។ ទោះជាយ៉ាងណាក៏ដោយ យើងមានដំណោះស្រាយ សម្រាប់បញ្ហានេះ។ យើងអាចពឹងផ្អែកលើការដឹកនាំ និងទទួលកម្លាំងពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីឲ្យអាចសម្រាលបន្ទុករបស់យើង ហើយយើងក៏អាចមានអំណរឡើងវិញ។

ការអត់ទោសបាប និងព្រះគុណ តែងតែមានសម្រាប់អ្នកធ្វើដំណើរ ខាងវិញ្ញាណជានិច្ច។-Dennis…

ធ្វើការរួមគ្នា

មានពេលមួយ ចេននេត(Janet) ភរិយារបស់ខ្ញុំ បានទិញហ្គីតាម៉ាកដ្រេតណោត ឌី៣៥មួយគ្រឿងឲ្យខ្ញុំ សម្រាប់ថ្ងៃខួបកំណើតគំរប់៦៥ឆ្នាំ។ ពីដើមឡើយ គេបានផលិតហ្គីតាម៉ាកនេះ នៅទសវត្សរ៍ឆ្នាំ១៩០០ ហើយវាមានទំហំធំជាងហ្គីតាភាគច្រើនដែលគេបានរចនា ក្នុងសម័យនោះ ម្យ៉ាងទៀត គេឮល្បីថា វាមានសម្លេងឮខ្លាំង ហើយពិរោះ។ គេបានដាក់ឈ្មោះម៉ាករបស់វា ដោយយកលំនាំតាមឈ្មោះនាវាចម្បាំងដ៏ធំ របស់ចក្រភពអង់គ្លេសឈ្មោះ អេច អិម អេស ដ្រេតណោត ដែលមានឈ្មោះល្បី ក្នុងសម័យសង្រ្គាមលោកលើកទី១។ ផ្នែកខាងក្រោយរបស់ហ្គីតានេះ មានលក្ខណៈពិសេសខុសគេ។ ដោយសារគេពិបាករកបន្ទះក្តាឈើក្រញូងធំៗ ដើម្បីផលិតហ្គីតាប្រភេទនេះ ពួកជាងក៏បានប្រើបន្ទះឈើក្រញូងបីបន្ទះផ្គុំចូលគ្នា យ៉ាងប៉ិនប្រសប់ ធ្វើឲ្យសម្លេងវាកាន់តែឮពិរោះ។

ព្រះទ្រង់បានបង្កើតអ្វីៗគ្រប់យ៉ាងមក ដោយភាពប៉ិនប្រសប់ លើសការផលិតហ្គីតានោះទៅទៀត។ ព្រះយេស៊ូវទ្រង់បានប្រមូលបំណែកបាក់បែកផ្គុំចូលគ្នា បង្កើតជាស្នាព្រះហស្តថ្មីដ៏ល្អឯក ដែលគួរឲ្យគេរាល់គ្នាសរសើរដំកើងទ្រង់។ ទ្រង់បានជ្រើសរើសអ្នកយកពន្ធ ពួកជនបដិវត្តន៍យូដា ពួកអ្នកនេសាទត្រី និងអ្នកដទៃទៀត ឲ្យធ្វើជាសាវ័កទ្រង់។ ហើយអស់រយៈពេលជាច្រើនសតវត្សរ៍ក្រោយមកទៀត ទ្រង់នៅតែបន្តត្រាស់ហៅ មនុស្សដែលមានលក្ខណៈខុសៗគ្នា ឲ្យដើរតាមទ្រង់។ គឺដូចដែលសាវ័កប៉ុលមានប្រសាសន៍ថា “ដែលរូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកអំពីទ្រង់ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនិមួយៗ នោះរូបកាយបានបង្កើនឡើង ដើម្បីនឹងស្អាងខ្លួន ក្នុងសេចក្តីស្រឡាញ់”(អេភេសូរ ៤:១៦)។

នៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់ មនុស្សជាច្រើនប្រភេទបានផ្គុំចូលគ្នា បង្កើតជាកម្លាំងនៃពួកជំនុំ ដែលមានសក្តានុពលដ៏អស្ចារ្យ សម្រាប់ការសរសើរដំកើង…

ព្រះហស្តព្រះ

មានពេលមួយអង្គការណាសា ចាប់ផ្តើមប្រើកែវយឺតយក្សប្រភេទថ្មី ដែលអាចចាប់បាច់ពន្លឺខុសៗគ្នា ដើម្បីថតរូបភាពក្នុងទីអវកាសកាន់តែច្បាស់ជាងមុន។ ពេលនោះអ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើល ចំពោះរូបថតមួយ ក្នុងចំណោមរូបថតជាច្រើនដែលកែវយឺតនោះថតបាន។ ក្នុងរូបថតនោះ គេឃើញរូបភាពដែលមើលទៅដូចម្រាមដៃ មេដៃ និងបាតដៃដែលបើកចំហរបាញ់ចេញជាបាច់ពន្លឺពណ៌ខៀវ ស្វាយ បៃតង និងពណ៌មាស។ អ្នកខ្លះបានហៅរូបភាពនោះថា “ព្រះហស្តរបស់ព្រះ”។

ព្រះគម្ពីរបាននិយាយជាញឹកញាប់ អំពីការដែលព្រះលាព្រះហស្តទ្រង់ ចុះមករកមនុស្សដែលត្រូវការជំនួយ ដែលនោះជាខ្លឹមសារដ៏សំខាន់របស់ព្រះគម្ពីរ។ គម្ពីរទំនុកដំកើង ជំពូក៦៣ បានចែងថា “ដ្បិតទ្រង់បានធ្វើជាជំនួយដល់ទូលបង្គំ ទូលបង្គំនឹងមានចិត្តរីករាយនៅក្រោមម្លប់ស្លាបទ្រង់ ព្រលឹងទូលបង្គំតាមទ្រង់ប្រកិត ព្រះហស្តស្តាំនៃទ្រង់ក៏ទប់ទល់ទូលបង្គំ”(ខ.៧-៨)។ ត្រង់ចំណុចនេះ អ្នកនិពន្ធទំនុកដំកើងយល់ថា ជំនួយរបស់ព្រះអម្ចាស់ គឺប្រៀបបាននឹងព្រះហស្តដែលជួយទ្រទ្រង់គាត់។ គ្រូបង្រៀនព្រះគម្ពីរខ្លះយល់ថា ស្តេចដាវីឌបាននិពន្ធទំនុកមួយនេះ ក្នុងវាលរហោស្ថាន នៃនគរយូដា ក្នុងអំឡុងពេលដែលអាប់សាឡំម ព្រះបុត្រាទ្រង់បះបោរទាស់នឹងទ្រង់។ អាប់សាឡំមបានឃុបឃិតនឹងពួកមន្ត្រី ដើម្បីដណ្តើមរាជ្យស្តេចដាវីឌ ហើយដាវីឌក៏បានរត់គេចខ្លួន ទៅវាលរហោស្ថាន(២សាំយ៉ូអែល ១៥-១៦)។ សូម្បីតែក្នុងអំឡុងពេលដ៏ពិបាកនេះ ព្រះទ្រង់នៅតែគង់នៅជាមួយស្តេចដាវីឌ ហើយស្តេចដាវីឌក៏បានទុកចិត្តព្រះអម្ចាស់។ ស្តេចដាវីឌមានបន្ទូលថា “ដ្បិតសេចក្តីសប្បុរសនៃទ្រង់ នោះវិសេសជាងជីវិត បបូរមាត់ទូលបង្គំនឹងសរសើរដល់ទ្រង់”(ទំនុកដំកើង ៦៣:៣)។

ជីវិតយើងអាចមានការឈឺចាប់ នៅពេលខ្លះ តែព្រះទ្រង់ប្រទានព្រះហស្តនៃការកម្សាន្តចិត្ត ដល់យើងក្នុងពេលដ៏ពិបាកនោះ។ ដូចនេះ ទ្រង់មិនដែលនៅឆ្ងាយ ដែលយើងឈោងមិនដល់នោះឡើយ។-Dennis Fisher

ព្រះបន្ទូលព្រះនាំ​ឲ្យ​មានភាពស្រស់ថ្លាឡើង

កាលនៅពីក្មេង ក្រុមគ្រួសាររបស់ខ្ញុំបានធ្វើដំណើរឆ្លងកាត់រដ្ឋនេវ៉ាដា ម្តងម្កាល។ យើងចូលចិត្តមើលខ្យល់ព្យុះផ្គររន្ទះ ពីចម្ងាយ នៅវាលរហោស្ថាន។ យើងឃើញផ្លេកបន្ទោរព្រាកៗ និងឮសម្លេងផ្គរលាន់សន្ធឹក អមជាមួយនឹងភ្លៀងធ្លាក់ខ្លាំង គ្របដណ្តប់ដីខ្សាច់ដ៏ក្តៅហួតហែង ជាទិដ្ឋភាពដែលគួរឲ្យចង់តាមដាន។ ទឹកភ្លៀងដែលធ្លាក់មកនាំមកនូវភាពត្រជាក់ ដល់ផែនដី និងដល់យើងរាល់គ្នា។ ទឹកបាននាំមកនូវការផ្លាស់ប្តូរដ៏អស្ចារ្យ ក្នុងតំបន់ដ៏ក្រៀមក្រោះ។ ឧទាហរណ៍ នៅរដូវប្រាំង ដើមដំបងយក្សមិនមានការលូតលាស់ទេ។ ប៉ុន្តែ បន្ទាប់ពីមានភ្លៀងចាប់ផ្តើមធ្លាក់ក្នុងរដូវភ្លៀង ដើមដំបងយក្សចេញផ្កា ដែលមានត្របកពណ៌ផ្កាឈូក ពណ៌មាស និងពណ៌ស។

នៅប្រទេសអ៊ីស្រាអែលក៏មានការផ្លាស់ប្តូរដ៏អស្ចារ្យដូចនេះផងដែរ។ បន្ទាប់ពីមានព្យុះភ្លៀងធ្លាក់ នៅទឹកដីបរិសុទ្ធ ដីដែលស្ងួតហួតហែងហាក់ដូចជាមានដុះរុក្ខជាតិ ក្នុងរយៈពេលដ៏ខ្លី។ យ៉ាងណាមិញ លោកអេសាយបានប្រើឧទាហរណ៍ អំពីទឹកភ្លៀងដែលធ្លាក់មកជាថ្មី ដើម្បីបកស្រាយ អំពីព្រះបន្ទូលព្រះ ដែលផ្តល់នូវភាពស្រស់ថ្លាឡើងវិញ។ គឺដូចដែលមានសេចក្តីចែងថា “ពីព្រោះដែលភ្លៀង និងហិមៈធ្លាក់ចុះមកពីលើមេឃឥតវិលត្រឡប់ទៅលើវិញ គឺមកស្រោចដីធ្វើឲ្យកើតចេញជាពន្លកឡើង ហើយក៏ឲ្យពូជពង្រោះដល់អ្នកដែលព្រោះ និងអាហារដល់អ្នកដែលបរិភោគជាយ៉ាងណា នោះពាក្យអញ ដែលចេញពីមាត់អញទៅ ក៏មិនដែលវិលមកឯអញវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសំរេចតាមសេចក្តីប៉ងប្រាថ្នានៅក្នុងចិត្តអញ ហើយនឹងចំរើនកើនឡើង ក្នុងការអ្វី ដែលអញចាត់ទៅធ្វើនោះ”(អេសាយ ៥៥:១០-១១)។

ព្រះគម្ពីរផ្ទុកទៅដោយជីវជាតិខាងវិញ្ញាណ។ ហេតុនេះហើយបានជាព្រះបន្ទូលមិនដែលត្រឡប់មកវិញ ដោយឥតកើតផលឡើយ។ នៅទីណាមានចិត្តបើកចំហរ ព្រះបន្ទូលនាំមកនូវភាពស្រស់ថ្លាឡើង ទាំងនាំឲ្យលូតលាស់ និងជីវិតថ្មី។-Dennis Fisher

ឱកាសបម្រើអ្នកដទៃ

ក្នុងរដូវរងាកាលពីឆ្នាំទៅ ទីក្រុងដែលខ្ញុំរស់នៅ បានទទួលរងការវាយប្រហារ ដោយខ្យល់ព្យុះទឹកកក។ មែកឈើធំៗ ដែលមានទម្ងន់ធ្ងន់បានបាក់ធ្លាក់មកលើខ្សែភ្លើង បណ្តាលឲ្យផ្ទះ និងអាជីវកម្មរាប់ពាន់ មិនមានអគ្គីសនីប្រើប្រាស់ ជាច្រើនថ្ងៃ។ ក្រុមគ្រួសាររបស់ខ្ញុំ បានប្រើម៉ាស៊ីនភ្លើងមួយគ្រឿង ដើម្បីផ្គត់ផ្គង់ថាមពលអគ្គីសនីក្នុងផ្ទះយើង តាមដែលចាំបាច់ តែយើងមិនមានភ្លើងគ្រប់គ្រាន់ សម្រាប់ចម្អិនអាហារទេ។ យើងក៏បានចេញទៅរកកន្លែងញាំបាយក្រៅផ្ទះ ដោយបើកបរអស់ជាច្រើនគីឡូម៉ែត្រ កាត់តាមភោជនីយដ្ឋានជាច្រើនកន្លែង ដែលបានបិទទ្វារ។ ទីបំផុត យើងក៏រកឃើញភោជនីយដ្ឋានអាហារពេលព្រឹកមួយកន្លែង ដែលនៅមានអគ្គីសនីប្រើប្រាស់ តែមានពេញទៅដោយភ្ញៀវជាច្រើន ដែលឃ្លានអាហារ  កំពុងមានស្ថានភាពដូចយើងដែរ។

មានអ្នករត់តុម្នាក់បានមកសួរនាំ អំពីអាហារដែលយើងចង់ញាំ ហើយក៏បានប្រាប់យើងថា នាងមិនមែនជាបុគ្គលិករបស់ភោជនីដ្ឋាននោះទេ។   ពួកជំនុំរបស់នាងបាននាំគ្នា   មកញាំអាហារនៅកន្លែងនោះដែរ ហើយក៏បានឃើញបុគ្គលិកនៅទីនោះ  បម្រើភ្ញៀវមិនទាន់។  ពួកនាងក៏បានប្រាប់អ្នកគ្រប់គ្រងភោជនីយដ្ឋានថា ពួកនាងចង់ជួយរត់តុ ដើម្បីបន្ថយបន្ទុក និងជួយឲ្យភ្ញៀវទាំងឡាយឆាប់បានអាហារញាំ។

ការដែលនាងបានស្ម័គ្រចិត្តបម្រើអ្នកដទៃ ក្នុងភោជនីយដ្ឋាននៅថ្ងៃនោះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីប្រសាសន៍របស់សាវ័កប៉ុល ដែលបានប្រាប់ពួកជំនុំ ឲ្យខិតខំធ្វើការល្អ ដល់មនុស្សទាំងអស់ តាមដែលមានឱកាស(កាឡាទី ៦:១០)។ សព្វថ្ងៃនេះ នៅជុំវិញយើង មានមនុស្សជាច្រើន កំពុងមានតម្រូវការផ្សេងៗ។ បើសិនជាយើងរាល់គ្នាសុទ្ធតែទូលសូមឲ្យព្រះទ្រង់ប្រទាន ឱកាសសម្រាប់បម្រើទ្រង់ និងជួយអ្នកដទៃនៅថ្ងៃនេះ តើនឹងមានរឿងល្អអ្វីខ្លះអាចកើតឡើង?-Dennis Fisher

ក្នុងព្រះនាមព្រះយេស៊ូវ

ខ្ញុំចូលចិត្តប្រមូលទុកនូវរូបថតញាំអាហារពេលល្ងាច ជាលក្ខណៈគ្រួសារ។ ខ្ញុំបានរក្សាទុករូបថតទាំងនោះ នៅក្នុងសៀវភៅរូបថតមួយក្បាល ដែលក្នុងរូបថតទាំងនោះ មានរូបឪពុកខ្ញុំ បងប្អូនប្រុសរបស់ខ្ញុំ និងភរិយារបស់ពួកគេ ព្រមទាំងចៅៗរបស់គាត់ ដែលបានមកជួបជុំគ្នានៅតុអាហារ ក្នុងពិធីបុណ្យអរព្រះគុណ និងអធិស្ឋានទូលអង្វរ។ ឪពុករបស់ខ្ញុំបានជួបគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាលម្តងហើយម្តងទៀត ហើយមិនអាចនិយាយស្តីបានដូចធម្មតាទេ។ ប៉ុន្តែ ក្នុងអំឡុងពេលអធិស្ឋាន ខ្ញុំបានឮគាត់បន្លឺសម្លេងអស់ពីចិត្តថា “ទូលបង្គំសូមអធិស្ឋាន ក្នុងព្រះនាមព្រះយេស៊ូវ!” រយៈពេលមួយឆ្នាំក្រោយមក គាត់ក៏បានលាចាកលោក ទៅនៅក្នុងព្រះវត្តមាននៃព្រះ ដែលគាត់បានជឿ។

ព្រះយេស៊ូវបានបង្រៀនយើងឲ្យអធិស្ឋាន ដោយនូវព្រះនាមព្រះអង្គ។ នៅពេលយប់ មុនពេលគេយកព្រះអង្គទៅឆ្កាង ព្រះអង្គបានមានបន្ទូលសន្យាដល់ពួកសាវ័កថា “តាំងពីដើមមក អ្នករាល់គ្នាមិនបានសូមអ្វី ដោយនូវឈ្មោះខ្ញុំទេ ឥឡូវ ចូរសូមចុះ នោះអ្នករាល់គ្នានឹងបាន ដើម្បីឲ្យសេចក្តីអំណររបស់អ្នករាល់គ្នាបានពោរពេញពិត”(យ៉ូហាន ១៦:២៤)។ ប៉ុន្តែ មិនមែនមានន័យថា យើងអាចអធិស្ឋានទូលសូម ដោយនូវព្រះនាមព្រះអង្គ ដើម្បីឲ្យព្រះអង្គឆ្លើយតប តាមទំនើងចិត្តរបស់យើងនោះទេ។

នៅពេលព្រលប់ថ្ងៃនោះ ព្រះយេស៊ូវបានបង្រៀនថា ព្រះអង្គនឹងឆ្លើយតបចំពោះការអធិស្ឋានទូលសូម ដោយនូវព្រះនាមព្រះអង្គ ដើម្បីឲ្យព្រះអង្គថ្វាយសិរីល្អដល់ព្រះវរបិតា(យ៉ូហាន ១៤:១៣)។ ក្រោយមក នៅពេលយប់នោះ ព្រះអង្គក៏បានអធិស្ឋានដោយសេចក្តីទុក្ខជាខ្លាំងថា “ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ”(ម៉ាថាយ ២៦:៣៩)។

ពេលដែលយើងអធិស្ឋាន យើងចុះចូលចំពោះប្រាជ្ញា…

ការបង្រៀនមនុស្សជំនាន់ក្រោយ

នៅទសវត្សរ៍ឆ្នាំ១៦០០ គេបានបោះពុម្ភផ្សាយសៀវភៅរៀនអាន នៅរដ្ឋញូអីងគ្លិន។ ក្រោយមក សៀវភៅនេះបានក្លាយជាធនធានដែលគេបានប្រើយ៉ាងទូលំទូលាយ នៅក្នុងរដ្ឋចំណុះទាំងឡាយនៅក្រោមអាណានិគមអង់គ្លេស នៅលើទឹកដីអាមេរិក ដែលក្រោយមកក៏បានប្រែក្លាយជាសហរដ្ឋអាមេរិក។

សៀវភៅសិក្សាសម័យដើមរបស់អាមេរិកមួយក្បាលនេះ ត្រូវបានគេចងក្រងឡើង ដោយផ្អែកទៅលើព្រះគម្ពីរបរិសុទ្ធ ហើយគេបានប្រើរូបភាព និងពាក្យចុងចួន ដែលផ្អែកទៅលើព្រះគម្ពីរ ដើម្បីជួយឲ្យកុមារទាំងឡាយរៀនអានអក្សរ។ ក្នុងសៀវភៅនោះ ក៏មានលំនាំនៃការអធិស្ឋាន ដែលមានដូចជា : “សូមព្រះអម្ចាស់ជួយថែររក្សាវិញ្ញាណទូលបង្គំ ពេលដែលទូលបង្គំចូលដំណេក។ បើទូលបង្គំត្រូវអស់ជីវិត មិនបានក្រោកវិញទេ នោះសូមព្រះអង្គទទួលយកវិញ្ញាណទូលបង្គំផង”។

ក្នុងទឹកដីអាមេរិក សម័យអាណានិគមអង់គ្លេស គេបានប្រើសៀវភៅរៀនអាននេះ ដើម្បីនាំមនុស្សជំនាន់ក្រោយឲ្យបន្តជំនឿព្រះយេស៊ូវពីអ្នកជំនាន់មុន។ ការនេះគឺត្រូវតាមបំណងព្រះទ័យ ដែលព្រះទ្រង់មានចំពោះជនជាតិអ៊ីស្រាអែល នៅសម័យបុរាណ ដែលជារាស្ត្ររបស់ព្រះអង្គ ដូចដែលមានចែងក្នុងបទគម្ពីរចោទិយកថា ៦:៦-៧ ថា “សេចក្តីទាំងនេះដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះត្រូវនៅជាប់ក្នុងចិត្តឯងចុះ ត្រូវឲ្យប្រិតប្រៀនសេចក្តីទាំងនេះដល់កូនចៅឯង ព្រមទាំងនិយាយដំណាល ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង”។

យើងចាំបាច់ត្រូវនិយាយប្រាប់មនុស្សជំនាន់ក្រោយ ឲ្យដឹងថា ព្រះទ្រង់ជានរណា ព្រះអង្គបានធ្វើការអ្វីខ្លះសម្រាប់យើង ហើយតើព្រះអង្គសព្វព្រះទ័យឲ្យយើងស្រឡាញ់ និងស្តាប់បង្គាប់ព្រះអង្គ ដោយរបៀបណា ហើយទន្ទឹមនឹងនោះ យើងត្រូវរស់នៅជាគំរូល្អ ដើម្បីនាំមនុស្សជំនាន់ក្រោយឲ្យបន្តសេចក្តីជំនឿលើព្រះ។ យើងអាចធ្វើជាឧបករណ៍បង្រៀន ដែលព្រះនឹងប្រើ ដើម្បីជួយអ្នកដទៃ ក្នុងការដែលពួកគេដើរជាមួយព្រះអង្គ។-Dennis Fisher